ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីឥណ្ឌូនេស៊ី ថាភាពតំណាងមីយ៉ាន់ម៉ានៅតែរក្សាក្នុងរូបភាពដដែលប្រសិនជាគ្មានការវិវត្តន៍ណាមួយនៃការសម្រេចឯកច្ឆ័ន្ទទាំង៥ចំណុច

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានគូសបញ្ជាក់ប្រាប់ប្រធានអាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រសិនបើគ្មានវឌ្ឍនភាពដុំកំភួនពីការអនុវត្តការសម្រេចជាឯកច្ឆ័ន្ទទាំង៥ចំណុចនោះទេ ភាពជាតំណាងរបស់មីយ៉ាន់ម៉ានឹងត្រូវរក្សាតាមរូបភាពដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។ ដែលមានន័យថាកៅអីមីយ៉ានម៉ានៅទុកចំហចោល ឬមានអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយចូលរួម។ ទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីនិងធ្វើការជាមួយកម្ពុជាជំរុញឱ្យអាស៊ានអាចបោះជំហានទៅមុខ និងអាចស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ាផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ អំពីជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ភាគីទាំងពីរបានជជែកពីបញ្ហាជាច្រើនលើបញ្ហាប្រទេសមីយ៉ាន់ម៉ា ដែលរួមមានការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

ក្នុងជំនួបនោះសម្ដេចតេជោបានបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុចបានត្រូវការការបង្កើតយន្តការអាស៊ានត្រូយកា (troika) ដែលមានសមាសភាពពីប្រទេសព្រុយណេ(អតីតប្រធាន) កម្ពុជា(ប្រធានបច្ចុប្បន្ន) និងឥណ្ឌូនេស៊ី(អនាគតប្រធានអាស៊ាន) ព្រមទាំងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងតាមដានការអនុវតន្តកុងសង់ស៊ីសនេះ និងយន្តការមួយទៀតគឺកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីការផ្ដល់ជំនួយមនុស្សធម៌ និងការរៀបចំចាក់វ៉ាក់សាំងជូនប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។

ជាការឆ្លើយតបប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងកោតសរសើរភាពជាអ្នកដឹកនាំអាស៊ានរបស់សម្ដេចតេជោ ដែលធ្វើឱ្យមានសញ្ញាវិជ្ជមានដល់ការអនុវត្តន៍កុងសង់ស៊ីសទាំង៥ចំណុចក៏ដូចជាគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានយន្តការអាស៊ានត្រូយកា ដើម្បីជំរុញឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុចនេះ។

ក្រសួងការបរទេសបានដកស្រង់ការបញ្ជាក់របស់ប្រធានាធិបតីឥណ្ឌូនេស៊ីថា៖ «ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថាប្រសិនបើគ្មានវឌ្ឍនភាពដុំកំភួនពីការអនុវត្ត 5PC ទេនោះ ភាជជាតំណាងរបស់មីយ៉ានម៉ានឹងត្រូវរក្សាតាមរូបភាពដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះជាយ៉ាងណាលោកប្ដេជ្ញាថានឹងធ្វើការជាមួយកម្ពុជា ជំរុញឱ្យអាស៊ានអាចបោះជំហានទៅមុខ និងអាចស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ាផងដែរ។

បន្ទាប់ពីធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ បើកផ្លូវឱ្យមានសញ្ញាវិជ្ជមាននៃការអនុវត្តកុងសង់ស៊ីសទាំងប្រាំចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ារួចមក សម្ដេចតេជោបានសម្រេចឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ានបន្តការងារបន្ថទៀត។ សម្ដេចមានប្រសាសន៍ថាអាស៊ានមានការងារជាច្រើនដែលត្រូវធ្វើក្នុងឆ្នាំ២០២២នេះមិនមែនមានតែរឿងមីយ៉ាន់ម៉ាមួយនោះទេ ហើយ «អាស៊ានក៏មិនមែនជាចំណាប់ខ្មាំងរបស់មីយ៉ាន់ម៉ា» ផងដែរ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិបន្ទាប់ពីមានរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលលោកស្រី អង់ សានស៊ូជី និងឡើងជំនួសដោយការគ្រប់គ្រងតាមបែបយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ មីន អោងលាំង។ ចាប់តាំងពីធ្លាក់ចូលក្នុងវិបត្តិបញ្ហាសមាជិកភាពអាស៊ាននៃប្រទេសត្រូវបានចោទជាសំណួរ ខណៈប្រធានអាស៊ានឆ្នាំមុនគឺប្រទេសព្រុយណេដារ៉ូសាឡឹមមិនបានអញ្ជើញលោក មីន អោងលាំង ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក