ភ្នំពេញ៖ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ បានសព្វព្រះរាជហឬទ័យរាជានុញ្ញាតជូននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ចូលបង្គំគាល់នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។
ការចូលបង្គំគាល់ព្រះមហាក្សត្រនេះធ្វើឡើងនៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង រាជាធនីភ្នំពេញ។