ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ថាសេចក្ដីសម្រេចរបស់បក្សប្រជាជនលើបេក្ខភាពនាយករដ្ឋមន្ត្រីធានានូវនិរន្តរភាពសង្គមចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាអគ្គលេខាធិការចលនាមហាជនគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីការគាំទ្ររបស់លោកចំពោះស្មារតីសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដោយថាភាពជោគជ័យនៃសន្និបាតនេះមិនត្រឹមតែបង្ហាញនូវប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្សប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យផងដែរពីផែនការច្បាស់លាស់របស់គណបក្ស ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានថ្លែងថាការសម្រេចរបស់សន្និបាតលើកទី៤៣របស់គណបក្សប្រជាជនដែលបានជ្រើសរើសសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងបេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតជាការសម្រេចដែលត្រឹមត្រូវនិងបានគិតគូរវែងឆ្ងាយ។ លោកបានស្នើដល់រចនាសម្ព័ន្ធបក្សទាំងអស់បន្តការជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្សដើម្បី ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស ថែមទាំងចូលរួមកាន់តែសកម្មជាំមួយមហាជនតាមរយៈការស្វែងយល់ពីបញ្ហានានាដែលពលរដ្ឋកំពុងជួបប្រទះ និងចូលរួមដោះស្រាយ។

លោកបន្ថែមថា៖ «ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើងគឺស្ថិតនៅតាមមូលដ្ឋាន» ។

គួរបញ្ជាក់ផងដែរថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ អ្នកនាំពាក្យគណបក្សលោក សួស យ៉ារ៉ា បានថ្លែងថាការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក