លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

អភិបាលក្រុងច្បារមន សម្រេចដកលោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន

កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដកលោក ឡាក់ ប៊ុនធីម ចេញពីតួនាទីជានាយករងសាលាក្រុងច្បារមន។

ការសម្រេចបញ្ចប់តួនាទីនេះ បន្ទាប់ពីមានករណីល្បីថាមន្រ្តីសាលាក្រុងច្បារមនខាងលើ បានប្រើអំណាច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពោលគឺបានទាត់កញ្ច្រែងខ្នុរ និងព្រីងរបស់ប្អូនស្រីម្នាក់ផ្អើលព្រោងព្រាត រហូតលេចឮដល់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងរហូតឈានដល់ការដកពីតំណែងនេះតែម្តង។

អភិបាលក្រុងច្បារមនលោក ហុក ម៉ារ៉ាឌី បានប្រាប់បណ្តាញសារព័ត៌មាន E-ARTS Cambodia ថាការអនុវត្តវិធានការវិន័យចំពោះលោក ឡាក់ ប៊ុនធីម អតីតនាយករងសាលាក្រុងច្បារមនទទួលបន្ទុកសណ្តាប់ធ្នាប់នេះ ដោយសារគាត់បានប្រើកាយវិការមិនសមរម្យចំពោះប្រជាពលដែលលក់ដូរតាមផ្សារកញ្ច្រែង តាមជញ្ជើមផ្លូវ ក្បែរគល់ស្ពានផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យ៉ាងមិនលោក ហុក ម៉ារ៉ាឌី បានបញ្ជាក់ថាកន្លែងនោះគឺជាតំបន់ហាមឃាតដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ក្នុងក្រុងច្បារមន។ 

រូបថតលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន យកស្បៀងបឋមជូនដល់គ្រួសារដែលត្រូវចត្តាឡីស័ក

អភិបាលក្រុងរូបនេះបានសំណូមពរដល់ប្រជាពលរដ្ឋគោរពវិធានសុខាភិបាល ពេលលក់ដូរត្រូវពាក់ម៉ាស់ការពារ រក្សាគម្លាតកន្លែងលក់ដូរដែលអាជ្ញាធរបានរៀបចំជូន។


រូបថតប្រជាពលរដ្ឋលក់ចេក ដាក់ក្នុងរង្វង់ដែលអាជ្ញាធរមូលដ្ឋានបានហាមឃាត់

ជាមួយគ្នានេះអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រកាសមិនគាំទ្រចំពោះទង្វើរបស់មន្ត្រីដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបរលក់ដូរ សូមស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កភាពអាណាធិបតេយ្យដែលកើតឡើងដោយប្រជាពលរដ្ឋមួយចំនួនតូច៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក