ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បារាំងរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ៖ ជំនួបលើកដំបូងរវាងប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានជជែកគ្នាលើបញ្ហាសិទ្ធិមនុស្ស បេសកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងអំពីអង្គជំនុំជម្រុះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCCC) ។

ក្នុងជំនួបនោះលោក កែវ រ៉េមី បានបង្ហាញពីការងារជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃការរីករាលនៃជំងឹកូវីដ-១៩ ក្រៅពីនេះលោកក៏បានជម្រាបពីបេសកម្មការងារ និងសមិទ្ធផលស្នាដៃរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួលនិងដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ថកឹងការរំលោភបំពានសិទ្ធិមនុស្ស និងការផ្ដល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានប្រាប់ឯកអគ្គរដ្ឋទូតបារាំងថែមទៀតពីការងាររបស់សាលាក្ដីខ្មែរក្រហម ដែលលោកថា កំពុងក្លាយខ្លួនជាតុលាការអន្តរជាតិគម្រូមួយដល់ប្រទេសបង់ក្លាដេស កេនយ៉ា សេនេហ្គាល់ ស្រីលង្កា និងអាហ្វ្រិកកណ្ដាល គឺជាតុលាការដែលប្រើប្រាស់ថវិការតិចជាងគេ អនុញ្ញាតឱ្យមានការចូលស្ដាប់ពីដើមបណ្ដឹងរដ្ឋប្បវេណីច្រើនជាងគេ និងបានបន្សល់នូវកេរ្តិ៍ដំណែលសម្រាប់ការបង្កើតនូវរដ្ឋបាលតុលាការ នៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា។

លោក កែវ រ៉េមី បានបន្ថែមថា៖ «ដំណើរការតុលាការនេះបានបង្ហាញនូវភាពជាម្ចាស់ការនិងការដឹកនាំរបស់កម្ពុជា ដែលនាំមកនូវការបង្រូបបង្រួមនិងផ្សះផ្សាយជាតិ និងអធិបតេយ្យភាពជាតិ» ។

អគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះនិងរំពឹងថាប្រទេសកម្ពុជា-បារាំងនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងប្រសើរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងក្នុងវិស័យសិទ្ធិមនុស្ស។

បើតាមលោក ហ្សាក់ ប៉ឺឡេ ការងារសិទ្ធិមនុស្សគឺជាការងារមួយដែលមានការពាក់ព័ន្ធជាអន្តរវិស័យ និងមិនមានភាពងាយស្រួលនោះទេ ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់» ។




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក