ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ៖ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចជ្រើសរើសកន្លែងព្យាបាលដោយខ្លួនឯងបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា បានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅតាមផ្ទះ សណ្ឋាគារ ឬស្ថានទូត និងអនុញ្ញាតដល់អ្នកជំងឺកូវីដ ប្រភេទអូមីក្រុង ដែលកំពុងព្យាបាលទាំងអស់នៅតាមមន្ទីរពេទ្យរដ្ឋអាចចេញទៅព្យាបាលនៅផ្ទះបាន។

បន្ទាប់ពីការតាមដានសភាពការណ៍នៃការវិវត្តិន៍ និងរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មួយរយៈនៅកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញសារកែសម្រួលលក្ខខណ្ឌព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ពីមន្ទីរពេទ្យរដ្ឋដោយជ្រើសរើសទីកន្លែងព្យាបាលដោយខ្លួនឯងបាននៅតាមផ្ទះ សណ្ឋាគារ ឬស្ថានទូត សម្រាប់គ្រប់អ្នកដំណើរទាំងអស់ដែលមកកាន់ប្រទេសកម្ពុជាចាប់ពីយប់ថ្ងៃសុក្រនេះ។

នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ដោយសារតែការពិនិត្យឃើញថាបើទោះបីជាជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ឆ្លងលឿនក៏ប៉ុន្ដែស្រាលជាងមិនគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹង កូវីដ-១៩ បំប្លែងដែលតា និងអាល់ហ្វា ដែលមកកន្លងរដ្ឋាភិបាលបានអនុញ្ញាតឱ្យអ្នកជំងឺព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមទីកន្លែងនានា។

សម្ដេចតេជោបានសម្រេចថា៖ «ខ្ញុំសូមចេញបទបញ្ជាទៅក្រសួងសុខាភិបាល ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តន៍ដូចតទៅ ទី១សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលដែលពិនិត្យឃើញថា រកឃើញវិជ្ជមានកូវីដ-១៩ បើទោះបីជាអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនមានការចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យរបស់យើងទៀតទេ។ […] ចំណុចទី២ ទាក់ទងនឹងបងប្អូនខ្មែរយើងទាំងខ្មែរមកពីក្រៅប្រទេសទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងមើលឃើញថាមានអូមីក្រុងក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា។ បែបបទនីតិវិធីបច្ចេកទេសសុខាភិបាលក៏ត្រូវធ្វើដូចគ្នា»។

សម្ដេចតេជោបន្ថែមថា៖ «ក្នុងករណីដែលមិនមានផ្ទះដែលអាចព្យាបាលបាន ចាំមកទីកន្លែងមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្ដែក្នុងករណីដែលអាចព្យាបាលសុំផ្ដល់ឱកាសសម្រាប់ការព្យាបាលនៅតាមទីកន្លែងដែលខ្លួនត្រូវការ។ […] ទី៣ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះជាបរទេស ឬក៏ជាជនជាតិកម្ពុជាយើងហើយចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះឬទៅតាមសណ្ឋាគារក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ» ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនអនុញ្ញាតឱ្យមានការព្យាលជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនៅផ្ទះនោះទេ ដោយតម្រូវឱ្យយកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីការពារការចម្លងនៃជំងឺនេះទៅក្នុងសហគមន៍។

ទោះជាយ៉ាង ដោយសារក្នុងរយៈពេលចុងក្រោយនេះ សម្ដេចតេជោបានពិនិត្យឃើញថាជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះមានលក្ខណៈឆ្លងលឿនប៉ុន្ដែស្រាលមិនបណ្ដាលឱ្យគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹងជំងឺកូវីដ-១៩ បំប្លែងប្រភេទដែលតា និងអាល់ហ្វា ទើបនៅយប់ថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ បានចេញសារសំឡេងសម្រេចសារជាថ្មីដើម្បីអនុញ្ញាតឱ្យអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចជ្រើសរើសកន្លែងព្យាបាលដោយខ្លួនឯងបាន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក