ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនចាប់ផ្ដើមវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកម្ពុជា

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីរបស់ប្រទេសចិននិងកម្ពុជាបានរួមគ្នារៀបចំកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូ ផ្តោតលើបញ្ហាភូតគាមអនាម័យត្រីប្រាកម្ពុជា ដើម្បីពិនិត្យពីសុវត្ថិភាពដែលអាចនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែមករា កន្លងមកថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន រួមនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរួមគ្នារៀបចំកិច្ចប្រជុំមួយតាមរយៈវីឌីអូ ដើម្បីវាយតម្លៃលើកដំបូងលើភូតគាមអនាម័យត្រីប្រាកម្ពុជា ដែលនឹងនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអះអាងថា៖ «កិច្ចប្រជុំខាងលើនេះ គឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិន និងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស ក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន»។

បើតាមស្ថានទូតចិន កិច្ចប្រជុំនាពេលនេះជាកិច្ចប្រជុំលើកទី២ហើយ ដែលជជែកពិភាក្សាផ្តោតលើបញ្ហាកសិផលរបស់កម្ពុជាដែលបម្រុងនាំចេញទៅកាន់ប្រទេសចិន។ កិច្ចការនេះក៏បង្ហាញអំពីកិច្ចសហប្រតិបត្តិការ ឆន្ទៈការងារ និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងការនាំចេញផលិតផលកម្ពុជាកាន់តែច្រើនថែមទៀតទៅកាន់ប្រទេសចិនផងដែរ។

កិច្ចប្រជុំវាយតម្លៃលើកសិដ្ឋានវារីវប្បកម្មត្រីប្រា និងសហគ្រាសកែច្នៃត្រីមុននឹងសម្រេចនាំចេញនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល៩ថ្ងៃ ហើយនឹងបញ្ចប់នាថ្ងៃទី២៨ ខែមករា ខាងមុខ។

សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកម្ពុជានាពេលនេះ គឺក្រោយការលើកឡើងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក វ៉ាង វិនធៀន បានថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។

បើតាមរបាយការណ៍រដ្ឋបាលជលផលក្នុងឆ្នាំ២០២១ ការនាំចេញជលផលសម្រេចបានប្រមាណជាង ៤ ០០០តោន កើនជាង ១ ០០០តោនធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ៤ ០៩៩ ៥៣០ដុល្លារ។ ក្នុងនោះផលនេសាទទឹកសាបមានការថយចុះជាង ៧ភាគរយ ផលបានពីវារីវប្បកម្មថយចុះ ១៣ភាគរយ ខណៈផលនេសាទសមុទ្រកើនឡើង ២ ភាគរយ។ ទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន វៀតណាម ថៃ សិង្ហបុរី ហុងកុង ដែលជាប្រភេទត្រីចម្រុះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក