ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរងខេត្តតាកែវ៖ ការនាំចេញស្រូវនៅខេត្តតាកែវមានចំនួនកើនឡើងដោយសាររដ្ឋបាលខេត្តមានទំនាក់ទំនងល្អជាមួយភាគីវៀតណាម

តាកែវ៖ នៅក្នុងឆ្នាំ២០២១ ខេត្តតាកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោន ដែលមានការកើនឡើងជាង ៨០០ភាគរយបើធៀបនឹងឆ្នាំ២០២០។

អភិបាលរងខេត្តតាកែវ លោក លី សាវេត បានថ្លែងថា ការនាំចេញស្រូវមានការកើនឡើងបែបនេះដោយសាររដ្ឋបាលខេត្តមានទំនាក់ទំនងល្អជាមួយភាគីវៀតណាម ខណៈខេត្តតាកែវជាខេត្តមានព្រំដែនជាប់ប្រទេសវៀតណាម ហើយជាច្រកចេញ-ចូលសំខាន់របស់កម្ពុជា។

លោក លី សាវេត បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថាការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២១ មានកើនឡើងខ្លាំង ដែលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រហូតដល់ដើមខែមករា ឆ្នាំ២០២២នេះ ស្រូវចំនួន ១,១៧លានតោនបានដឹកឆ្លងច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវគឺ ច្រកបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកកំពង់ក្រសាំងនៅស្រុកបូរីជលសារ និងច្រកព្រំដែនអន្តរជាតិភ្នំដិនក្នុងស្រុកគីរីវង់ ទៅលក់នៅប្រទេសវៀតណាម ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែដោយលក់ក្នុងតម្លៃ១តោនបានជាង៨០ម៉ឺនរៀល។

បើតាមលោកអភិបាលរងខេត្តបានឱ្យដឹងថា ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ របស់ខេត្តតាកែវបានមានចំនួន ១០៧ ៣៧៧ហិកតា ស្មើនឹង១៣៤,២២% លើផែនការ៨ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលសរុប ១០៧ ៣៧៧ ហិកតាស្មើនឹង១០០% ដោយទិន្នផលមធ្យមប្រមាណ ៥តោន/ហត។ បរិមាណផលស្រូវសរុបមានចំនួន ៥៣៧ ៣៨៥ តោន ហើយដំណាំរួមផ្សំដាំបាន ៤ ១៣៣ ហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក