ក្រុមហ៊ុនផលិតថ្នាំព្យាបាល COVID-19 Molnupiravir គ្រោងលក់ថ្នាំនេះក្នុងតម្លៃ២០$សម្រាប់ប្រទេសក្រីក្រ
ក្រុងប្រ៊ុចសែល៖ ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុនផលិតថ្នាំថ្នាំគ្រាប់molnupiravirរបស់Merck&Co ប្រមាណ៣០ក្រុមហ៊ុនឱ្យលក់ក្នុងតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ថ្នាំប្រឆាំងមេរោគដែលកាលពីខែធ្នូបានទទួលការអនុម័តជាបន្ទាន់នៅសហរដ្ឋអាមេរិក កាត់បន្ថយការចូលមន្ទីរពេទ្យ និងការស្លាប់របស់អ្នកជំងឺដែលមានហានិភ័យខ្ពស់ប្រហែល៣០ភាគរយ នេះបើយោងតាមលទ្ធផលនៃការសាកល្បងព្យាបាល។ កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយក្រុមឱសថដែលគាំទ្រដោយអង្គការសហប្រជាជាតិ (MPP) ជាមួយក្រុមហ៊ុន Merck។
មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២៧ហើយ មកពីប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា ដែលបានសហការនោះ។ MPP បាននិយាយថាកិច្ចព្រមព្រៀងដែលបានចែងថាថ្នាំគ្រាប់នេះនឹងត្រូវបានចែកចាយទៅកាន់ប្រទេសចំនួន១០៥ដែលជាប្រទេសកំពុងអភិវឌ្ឍន៍និងក្រីក្រ។
គួរបញ្ជាក់ផងដែរថា ថ្នាំនេះក្នុងមួយដូសមាន៤០គ្រាប់សម្រាប់រយៈពេល៥ថ្ងៃត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃប្រហែល២០ដុល្លារនៅក្នុងប្រទេសក្រីក្រ៕