ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាវុធប្រឆាំងរថក្រោះរបស់អង់គ្លេសត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន

អ៊ុយក្រែន៖ ជំនួយយោធារបស់អង់គ្លេសបានមកដល់អ៊ុយក្រែនហើយនៅថ្ងៃអង្គារ ទី១៨ ខែមករា រួមទាំងអាវុធប្រឆាំងរថក្រោះ ដើម្បីជួយក្រុងគៀវ ការពារខ្លួនពីការឈ្លានពានណាមួយ ស្របពេលដែលមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតព្រំដែនអ៊ុយក្រែននោះ។

ប្រទេសលោកខាងលិចនិយាយថា ពួកគេខ្លាចរុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីលើអ៊ុយក្រែនដែលធ្លាប់បានឈ្លានពានកាលពីឆ្នាំ២០១៤ផងដែរនោះ។

ទោះបីយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានបដិសេធរាល់ការចោទប្រកាន់ដែលថាខ្លួនចង់បើកការវាយប្រហារនោះ ប៉ុន្តែបាននិយាយថា រុស្ស៊ីអាចនឹងចាត់វិធានការយោធាដែលមិនជាក់លាក់ លុះត្រាតែលោកខាងលិចយល់ព្រមលើការទាមទាររបស់ខ្លួន រួមទាំងការហាមប្រាមអ៊ុយក្រែនមិនឱ្យចូលរួមជាមួយអង្គការណាតូ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បានប្រាប់សភាថា ប្រព័ន្ធប្រឆាំងរថក្រោះដំបូងគេត្រូវបានដឹកទៅរួចហើយកាលពីថ្ងៃចន្ទ ហើយបុគ្គលិកអង់គ្លេសមួយចំនួនតូចនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់រយៈពេលខ្លីដល់អ៊ុយក្រែនផងដែរ។

លោកបានសង្កត់ធ្ងន់ថា ជំនួយនេះនឹងត្រូវបានប្រើទាំងស្រុងសម្រាប់គោលបំណងការពារខ្លួនដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការពារជនស៊ីវិល។

គួរបញ្ជាក់ផងដែរថា កន្លងមកអង់គ្លេសក៏បានព្រមានរុស្ស៊ីអំពីផលវិបាកធ្ងន់ធ្ងរផងដែរ ប្រសិនបើខ្លួនបើកការវាយប្រហារយោធាថ្មីលើអ៊ុយក្រែននោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក