ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងអាចនឹងរៀបចំព្យុហយាត្រាយោធាមួយក្នុងថ្ងៃខួបកំណើតជីតានិងឪពុកលោក គឹម ជុងអ៊ុន

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំព្យុហយាត្រាយោធា នៅមុនព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់របបទីក្រុងព្យុងយ៉ាងចូលមកដល់។ បើតាមប្រភពសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង គ្រោងនឹងប្រារព្ធពិធីខួបកំណើតរបស់អតីតមេដឹកនាំកូរ៉េខាងជើង២រូបគឺឪពុកបង្កើតរបស់ លោក គីម ជុងអ៊ុន នៅថ្ងៃទី១៦ ខែកុម្ភៈ និងជីតាបង្កើតរបស់លោកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ។

មន្ត្រីយោធាមួយរូបរបស់កូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅប៉ុន្មានថ្ងៃនេះកូរ៉េខាងត្បូងបានឃើញពីសញ្ញានៃការត្រៀមរៀបចំសម្រាប់ព្យុហយាត្រាយោធាមួយ និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ផ្សេងៗដែលអាចនឹងកើតមានឡើងនាពេលខាងមុខនេះ។

ប្រភពព័ត៌មានមួយបាននិយាយថា នៅអាកាសយានដ្ឋាន Mirim ក្នុងរដ្ឋធានីព្យុងយ៉ាង ត្រូវបានគេឃើញមានទាហានកូរ៉េខាងជើង និងរថយន្តត្រូវបានគេឃើញធ្វើដំណើរក្នុងការត្រៀមរៀបចំសម្រាប់ការដង្ហែក្បួន។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានសម្រេចចិត្តពិចារណា "ចាប់ផ្តើមឡើងវិញនូវរាល់សកម្មភាពដែលត្រូវបានផ្អាកនោះ" ដែលជាការឆ្លុះបញ្ចាំងជាក់ស្តែងចំពោះការផ្អាករយៈពេលជាច្រើនឆ្នាំរបស់ខ្លួនលើការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។

របាយការណ៍នេះបានលើកឡើងពីការរំពឹងទុកថា កូរ៉េខាងជើងអាចបង្ហាញមីស៊ីលផ្លោងអន្តរទ្វីប ឬអាវុធយុទ្ធសាស្ត្រផ្សេងទៀត ប្រសិនបើក្បួនដង្ហែរកើតឡើងមែននោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក