លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ស្ងាត់ៗ! បទ “Time To Rise” របស់វណ្ណដា មានអ្នកចូលទស្សនាលើស ៥០លានដងលើ YouTube

ភ្នំពេញ៖ វណ្ណដា ដែលជាតារាចម្រៀងរ៉េបវ័យក្មេងដ៏មានបទពិសោធន៍ និងទេពកោសល្យលើវិស័យសិល្បៈចម្រៀង បានបញ្ចេញនូវបទចម្រៀង Time To Rise កាលពីថ្ងៃទី២៨ ខែមីនាហើយទទួលបានការគាំទ្រយ៉ាងសម្បើម ពោលគឺត្រឹមមួយថ្ងៃដំបូងប៉ុណ្ណោះនៃការបញ្ចេញបទចម្រៀងនេះ ទទួលបានការចូលទស្សនារហូតដល់ទៅ ១លានដង។

ប៉ុន្តែមិនដល់រយៈពេល ២ខែផង នៅពេលនេះបទចម្រៀង Time to Rise ដែលទទួលបាននូវកិត្តិយសពីការបង្ហាញនូវសំនៀងពីព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលអ្នកចូលទស្សនារហូតដល់លើសពី ៥០លានដងទៅហើយ គិតត្រឹមរសៀលថ្ងៃទី២១ ខែឧសភានេះ។ មិនត្រឹមតែទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់ជាជនជាតិខ្មែរ តែបទនេះក៏បានទាញចំណាប់អារម្មណ៍អ្នកស្តាប់ជនជាតិបរទេសផ្សេងៗទៀតជាច្រើនផងដែរ រហូតដល់មានការបន្ថែម Subtitle រហូតដល់ ១៣ភាសា ដើម្បីឱ្យអ្នកគាំទ្របរទេសកាន់តែមានភាពងាយស្រួលស្តាប់ និងយល់ពីខ្លឹមសារ អត្ថន័យបទនេះ។

ក្រៅពីបទចម្រៀង Time To Rise ក្រោយមកទៀត វណ្ណដាក៏បានបញ្ចេញបទចម្រៀងថ្មីៗដូចជា “Queen Bee ឬនារីជឿនលឿន” និងបានចូលរួមច្រៀងក្នុងបទរបស់សិល្បការិនី Sophia Kao ក្នុងបទចម្រៀង TIME និង You don’t know how to love me ជាដើម៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក