ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរយៈពេល៣ខែបន្តទៀត

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ ដែលមានរយៈពេល៣ខែបន្តទៀតនៅក្នុងឆ្នាំ២០២២នេះ។

តាមសេចក្ដីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន បានសម្រេចបន្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ ដែលមានរយៈពេល៣ខែ ពោលគឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ ដោយការបើកផ្តល់ប្រាក់ឧបត្ថម្ភត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។

ក្នុងសេចក្ដីសម្រេចនោះក៏បានបញ្ជាក់ផងដែរថា៖ «រយៈពេលអនុវត្តបន្តនឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្ដែង» ។

ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋដែលងាយរងគ្រោះទាំងនេះចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលគិតរហូតមកដល់ពេលនេះរាជរដ្ឋាភិាបាលបានចំណាយសាច់ប្រាក់សម្រាប់ឧបត្ថម្ភអស់ជាង៥០០លានដុល្លាររួចហើយ ដែលបានជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនជាង ៦៨ម៉ឺនគ្រួសារ ដែលបានជួយដល់ពលរដ្ឋចំនួនជិត៣លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក