ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ផ្ដាំទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ីថា «កុំព្រហើនពេក» បន្ទាប់ពីបានថ្លែងថាសម្តេចតេជោធ្វើដំណើរទៅទស្សនកិច្ចនិងមីយ៉ាន់ម៉ាតាមតែចិត្តខ្លួន និងជាដំណើរទស្សនកិច្ចដែលមិនជោគជ័យ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងគូឡាឡាំពួដោយបានលើកឡើងបែបនេះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ឱ្យផ្ញើសាររបស់សម្ដេចទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ «ព្រហើនពេក» ដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង។

សម្ដេចតេជោបានចាត់ទុកភាសារបស់លោក Saifuddin Abdullah ជាភាសាមិនសមជាភាសាការទូត មានលក្ខណៈព្រហើន គ្មានការពិតជាក់ស្ដែង។

សម្ដេចតេជោបានជម្រាបដល់ភាគីប្រទេសឥណ្ឌូនេស៊ីថា ការងារដែលសម្ដេចទៅប្រទេសមីយ៉ាន់ម៉ាបានទទួលលទ្ធផលមួយចំនួនដែលអាចនឹងឃើញស្រាប់ដូចជាការពន្យារបទឈប់បាញ់ និងអំពើហិង្សារហូតទៅដល់ចុងឆ្នាំ២០២២ ការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលបើកផ្លូវដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធអាចចូលធ្វើការបាន។

សម្ដេចបន្ថែមថា ការងារទៅមុខទៀតសម្រាប់ប្រទេសមីយ៉ាន់ម៉ាគឺសម្ដេចបានគិតគូរមួយចំនួនហើយនឹងសម្រេចឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ានបន្តការងារបន្តពីនេះទៀត។ សម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ក៏ដូចជាអ្វីដែលសម្ដេចបានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមកនេះ រួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញ បន្ទាប់ពីប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិផ្ទៃក្នុងអស់ជិតមួយឆ្នាំរួចមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក