ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាស៊ានស្វែងរកការចូលរួមពីអឺរ៉ុបបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា»

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក ចូសេព បូរ៉េល វុនតេលេស ពីផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ក្នុងការផ្ដល់ជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រដល់ប្រទេសនេះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២០ មករា ឆ្នាំ២០២២ ជាមួយលោក ចូសេព បូរ៉េល វុនតេលេស រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឱ្យស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញអាស៊ានហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា។

លោកក៏បានជម្រាបជូនអំពីផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» ដោយផ្តោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុបផងដែរ។

ក្នុងជំនួបនេះតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបលោក ចូសេព បូរ៉េល វុនតេលេស បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញនិងពិបាក លោកបានសំដែងនូវការព្រួយបារម្ភ និងបានស្វែងរកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។

បើទោះបីជាមិនទាន់មានការឆ្លើយតបច្រើនពីមន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបនេះក្ដី តែរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើហ្វេសបុកផេករបស់លោកថា ទាំងកម្ពុជានិងអឺរ៉ុបគឺបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ាដូចគ្នា។

លោកសរសេរថា៖ «ចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានគូសបញ្ជាក់អំពីសារៈសំខាន់បំផុតនៃការបញ្ឈប់អំពើហិង្សា និងការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងមិនរើសអើងដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយ» ។

គំនិតផ្ដួចផ្ដើម «មិត្តរបស់មីយ៉ាន់ម៉ា» ត្រូវបានផ្ដួចផ្ដើមឡើងដោយប្រធានអាស៊ានឆ្នាំ២០២១ ប្រទេសព្រុយណេដារូស្សាឡាម ក្នុងការប្រមូលផ្ដុំប្រទេសនានាក្នុងការចូលរួមជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសគឺការផ្ដល់ជំនួយមនុស្សធម៌ជួយដល់ពលរដ្ឋដែលកំពុងជួបវិបត្តិនៅក្នុងប្រទេសនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសជប៉ុនឱ្យចូលរួមជាមួយក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» នេះផងដែរដោយថាប្រទេសជប៉ុនបានបង្ហាញនូវការគាំទ្រជាច្រើនលើគោលការណ៍ទាំងឡាយណាដើម្បីកែលម្អស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាឱ្យប្រសើរឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក