រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

យុវជនមួយក្រុមបង្កើតកម្មវិធីទូរស័ព្ទសហគមន៍ឌីជីថលទេសចរណ៍កម្ពុជាដើម្បីចងក្រងអ្នកស្រលាញ់ដំណើរកម្សាន្ត

ភ្នំពេញ៖ យុវជនមួយក្រុមបានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា អួតអេប «Uot app» ដែលជាបណ្ដុំនៃព័ត៌មាននិងសមាជិកនៃអ្នកចូលចិត្តធ្វើដំណើរកម្សាន្តនៅកម្ពុជា។ គំនិតនៃការបង្កើតបណ្ដាញទំនាក់ទំនងនេះបានបង្កើតឡើងក្នុងឆ្នាំ២០២០ និងបានរៀបចំដាក់បញ្ជូលឱ្យទាញយកក្នុងApp Store និង Play Store នៅឆ្នាំ២០២១ ដើម្បីចងក្រងអ្នកស្រលាញ់ដំណើរកម្សាន្តនានានៅកម្ពុជាឱ្យចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាបង្ហាញនូវកន្លែងទេសចរណ៍ថ្មីៗ ប្លែកៗនៅក្នុងប្រទេសកម្ពុជា។

ស្ថាបនិក Uot App និងជាអ្នកស្រលាញ់ការធ្វើដំណើរកម្សាន្តម្នាក់លោក ពេជ សូវៀត (Soveaddhh Pech) បានលើកឡើងថាការបង្កើត App ទូរស័ព្ទនេះមិនត្រឹមតែចងក្រងអ្នកស្រលាញ់ការធ្វើដំណើរកម្សាន្តនោះទេ តែក៏ជួយគាំទ្រដល់វិស័យទេសចរណ៍កម្ពុជាផងដែរ។

លោកថា៖ «នៅក្នុងពាក្យខ្មែរយើងមានន័យថា អួត ប៉ុន្តែយើងអួតក្នុងផ្លូវវិជ្ជមាន មិនមែនក្នុងផ្លូវអវិជ្ជមានទេ។ ពេលយើងមានកន្លែងស្អាតៗ ដូចទេសចរណ៍នៅស្រុកខ្មែរចឹង វាអស្ចារ្យណាស់ ម៉េចមិនបង្អួត? ហេតុអ្វីបានជាយើងលាក់វា? យើងគួរតែបង្ហាញដល់អន្តរជាតិឲ្យបានឃើញប្រទេសកម្ពុជាដ៏ស្រស់ស្អាតរបស់យើង ហេតុនេះហើយបានជាដាក់ឈ្មោះវាថា Uot App»។

កម្មវិធី Uot អាចទាញយកបាននៅលើ AppStore និង Playstore ដែលអ្នកប្រើប្រាស់អាចទាញយក និងប្រើប្រាស់បាន។ កម្មវិធីទូរស័ព្ទអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះដំណើរកម្សាន្ត បង្កើតដំណើរកម្សាន្ត និងផ្សព្វផ្សាយផលិតផលទេសចរណ៍។

លោកបន្ថែមថា៖ «នៅពេលអ្នកប្រើកម្មវិធី Uot អ្នកនឹងទទួលបាននូវដំណើរកម្សាន្តតាមរូបភាពផ្សេងៗគ្នានៅក្នុងស្រុក ប៉ុន្តែសម្រាប់ម្ចាស់អាជីវកម្មដែលចង់ផ្សាយពាណិជ្ជកម្មអាជីវកម្ម ឬសេវាកម្មរបស់ពួកគេនៅក្នុងកម្មវិធី Uot របស់យើង ពួកគេនឹងទទួលបានអតិថិជនគោលដៅពិតប្រាកដ ដែលជាអ្នកស្រឡាញ់ការធ្វើដំណើរដូច្នេះនេះគឺជាការឈ្នះឈ្នះសម្រាប់អ្នកប្រើ» ។

បច្ចុប្បន្នបណ្ដាញទំនាក់ទំនងសង្គម Uot App របស់លោកត្រូវបានគេទាញយកទៅប្រើប្រាស់ប្រមាណជាង៥០០០ពាន់ និងបានទទួលពានរង្វាន់ចំនួន៣ ដែលរួមមានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី និងឈ្នះទឹកប្រាក់ក្នុងកម្មវិធីទេសចរណ៍ខ្មែរសម័យថ្មី។

លោក សូវៀត រំពឹងថាកម្មវិធីរបស់នេះនឹងមានការពេញនិយមបន្ថែមទៀតមិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជានោះទេ តែក៏ទៅដល់អ្នកទេសចរណ៍បរទេសផងដែរ។

ពេជ សូវៀត បានបន្ថែមថា៖ «យើងមានទំនុកចិត្តថាកម្មវិធីរបស់យើងនឹងទទួលបានជោគជ័យ ពីព្រោះមានហេតុផលពីរយ៉ាង ទីមួយគឺក្រុមរបស់យើងមានចំណង់ចំណូលចិត្តខ្លាំង។ យើងជាក្រុមបច្ចេកវិទ្យាដែលជឿថាបច្ចេកវិទ្យាអាចគាំទ្រដល់វិស័យទេសចរណ៍ខ្មែរ ហើយយើងបង្កើត Uot ដូចដែលអ្នកឃើញនៅក្នុងកម្មវិធីរបស់យើង វាពិតជាកម្មវិធីដ៏ឆ្លាតវៃ ហើយហេតុផលទីពីរគឺថាយើងមានផែនការច្បាស់លាស់ដែលយើងចាប់ផ្តើមឡើង ដូច្នេះវាពិតជាដូចជាការបញ្ចូលគ្នារវាងភាពជាសហគ្រិន និង បច្ចេកវិទ្យា ដើម្បីបង្កើតផែនការជោគជ័យសម្រាប់ Uot និងប្រទេសរបស់យើង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក