ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសជប៉ុន ព្រមានបន្តចាត់វិធានការជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា

ជប៉ុន៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានព្រមានតាមរយៈកិច្ចសម្ភាសន៍ជាសាធារណៈមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ាថា រដ្ឋាភិបាលទីក្រុងតូក្យូ គ្រោងនឹងធ្វើការបង្អាក់នូវរាល់ជំនួយទាំងអស់ទៅកាន់ប្រទេសនេះ ខណៈដែលរបបយោធានៃប្រទេសនេះនៅតែបន្តប្រើប្រាស់កម្លាំងយោធាដ៏សាហាវ ប្រឆាំងទៅនឹងក្រុមអ្នកតវ៉ាចំពោះរបបរដ្ឋប្រហារយោធានាពេលបច្ចុប្បន្ន។

ជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុតទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការបង្កកនូវជំនួយថ្មីទៅកាន់ប្រទេសមីយ៉ាន់ម៉ាទៅហើយ ខណៈការចុះផ្សាយសម្តីរបស់លោក Toshimitsu Motegi ជាមួយកាសែតជប៉ុន Nikkei បានបញ្ជាក់ថា ជប៉ុនពិតជាមិនចង់ជ្រើសយកផ្លូវបែបនេះឡើយ ប៉ុន្តែក្នុងនាមជាប្រទេសដែលគាំទ្ររបបលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាកន្លងមក ពិតណាស់! ពួកយើងត្រូវតែពិចារណាឡើងវិញនូវការផ្តល់ជំនួយ ក្នុងនាមជាម្ចាស់ជំនួយមួយដែលយកចិត្តទុកដាក់ពីបញ្ហានៅមីយ៉ាន់ម៉ា។ រំលឹកឡើងវិញ កាលពីឆ្នាំ ២០១៩កន្លងទៅ ជប៉ុនបានផ្តល់ជំនួយគ្រប់ផ្នែកដល់មីយ៉ាន់ម៉ាសរុបជាទឹកប្រាក់ប្រមាណជា ១,៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។

វិបត្តិនៅមីយ៉ាន់ម៉ា ក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្ត្រី អ៊ុង សានសូជី កាលពីខែកុម្ភៈកន្លងមក បណ្តាលឱ្យមានការផ្ទុះឡើងនូវការតវ៉ាជាបន្តបន្ទាប់ពីសំណាក់ប្រជាជន មកលើក្រុមយោធាមីយ៉ាន់ម៉ា ហើយការប៉ះទង្គិចជិត ៤ខែមកនេះ នាំឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាច្រើនជាង ៨០០នាក់បាត់បង់ជីវិត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក