ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាថ្កោលទោសការវាយប្រហារទីតាំងស្ដុកប្រេងអាប៊ូដាប៊ីដោយក្រុមឧទ្ទាម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន ថ្កោលទោសចំពោះការវាយប្រហារទីតាំងស្ដុកប្រេងមួយកន្លែងក្នុងទីក្រុងអាប៊ូដាប៊ី ចក្រភពអារ៉ាប់រួម ដែលធ្វើបាត់បង់ជីវិតជនស៉ីវិលនិងរងការខូចខាតទ្រព្យសម្បត្តិ៊។

អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដោយចាត់ទុកការវាយប្រហារនេះជាទង្វើគួរឱ្យស្អប់ខ្ពើម និងបានអំពាវនាវឱ្យបញ្ឈប់នូវរាល់សកម្មភាពហិង្សាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល។

គួររំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ យន្តហោះគ្មានមនុស្សបើកដែលអះអាងដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បានបើកបុកទៅលើរោងចក្រប្រេងដ៏សំខាន់មួយក្នុងទីក្រុង អាប៊ូដាប៊ី ធ្វើឱ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi និងបានសម្លាប់មនុស្ស៣នាក់ និងបង្កររបួសដល់មនុស្ស ៦នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក