ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការបរទេសចាត់ទុកហិង្សាដែលកំពុងកើតនៅមីយ៉ាន់ម៉ាជាថ្មីធ្វើឱ្យប៉ះពាល់ដល់ភាពរីកចំរើននៃដំណោះស្រាយ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវតែទទួលយកបទឈប់បាញ់បញ្ចប់នូវរាល់អំពើហិង្សារក្សានូវការអត់ធ្មត់ឱ្យបានខ្ពស់បំផុត។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសបានចាត់ទុកការប៉ះទង្គិចគ្នាជាថ្មីរវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាមនៅពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្រសួងការបរទេសបានរំលឹកថា៖ «សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានាដែលទទួលបានពីដំណើរការសន្ដិភាពរបស់កម្ពុជា សន្ដិភាពទាំងស្រុងនិងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់» ។

ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីពាក់ព័ន្ធនៃជម្លោះឱ្យរក្សាការអត់ធ្មត់និងចាប់ផ្ដើមកិច្ចសន្ទនាដើម្បីបង្កើតស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្ដិភាពនៅក្នុងប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។

រដ្ឋកាយ៉ាហ៍ គឺជារដ្ឋស្ថិតនៅភាគខាងកើតមីយ៉ាន់ម៉ាជាប់នឹងខេត្តខេត្តម៉ែហងសន ប្រទេសថៃ។ កាលពីថ្ងៃទី៨ និង៩ ខែមករា ឆ្នាំ២០២២ កន្លងទៅយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុង Loikaw ដែលធ្វើឱ្យមនុស្សជាច្រើនពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានThe Irrawaddy ប្រជាជនជាង៣០ម៉ឺននាក់ដែលរស់នៅរដ្ឋកាយ៉ាហ៍ ត្រូវបានជម្លៀសចេញដោយការប្រយុទ្ធគ្នាបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ហើយប្រជាជនភាគច្រើននៃទីក្រុង Loikaw ប្រហែល ១៥ម៉ឺននាក់ក៏កំពុងភៀសខ្លួនពីការវាយប្រហារតាមអាកាសផ្លូវអាកាសរបស់របបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក