ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃសម្រេចហាមជនជាតិអាមេរិកាំងម្នាក់មិនឱ្យចូលកម្ពុជាអស់មួយជីវិតបន្ទាប់ពីធ្វើសកម្មភាពមិនឱ្យតម្លៃដល់កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឱ្យEAC News ដឹងថាក្រសួងបានសម្រេចហាមជនជាតិអាមេរិកាំងម្នាក់ឈ្មោះ ចារេដ ជេនសឺ មិនឱ្យចូលកម្ពុជាជារៀងរហូត បន្ទាប់ពីធ្វើការកុហកអាជ្ញាធរដោយថាមកធ្វើទេសចរណ៍តែចូលមកក្នុងន័យផ្សេង និងធ្វើសកម្មភាពមិនឱ្យតម្លៃដល់ប្រទេសនិងប្រជាជនកម្ពុជា។

កាលពីថ្ងៃទី៧ ខែធ្នូ នៅពេលដែលតុលាការកម្ពុជាបន្តសវនាការលើអ្នកនាង សេង ធារី លោក ចារេដ ជេនសឺ បានវាយប្រហារមកលើតុលាការ និងរាជរដ្ឋាភិបាលកម្ពុជាដោយថាកំពុងរៀបចំសវនាការឆាកល្ខោន និងថារដ្ឋាភិបាលកម្ពុជានឹងមានបញ្ហាថែមទៀតប្រសិនជាអ្នកនាង សេង ធារី ជាប់ទោសនោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបញ្ជាក់ថានេះជាការដែលមិនអាចទទួលយកបាននឹងគួរឱ្យខ្ពើមរអើមជាទីបំផុត។

លោក ខៀវ សុភ័គ ថា៖ «និយាយជារួមគឺគាត់មើលងាយជនជាតិកម្ពុជាយើងផ្ទាល់តែម្ដង ស្ថាប័នរដ្ឋរបស់យើងតែម្ដង!ជារឿងដែលគួរឱ្យសោកស្ដាយ។ ប្រទេសយើងជាប្រទេសអធិបតេយ្យភាពដូចប្រទេសដទៃ ហើយគួរឱ្យស្ដាយណាស់ចំពោះសកម្មភាពនេះគឺគួរឱ្យខ្ពើមតែម្ដង» ។

លោក Jared Genser អាយុ៥០ឆ្នាំ គឺជាអ្នកច្បាប់និងជាសាស្រ្តាចារ្យផ្នែកច្បាប់នៅមជ្ឈមណ្ឌលច្បាប់សាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក។ លោកត្រូវជាមិត្តភ័ក្រនឹងអ្នកនាង សេង ធារី ដែលកំពុងមានក្ដីក្ដាំនៅតុលាការកម្ពុជាក្នុងបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងផែនការវិលចូលស្រុករបស់ សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ លោកត្រូវបានគេឃើញថាបានចូលរួមជាមួយអ្នកនាង សេង ធារី ជានិច្ចក្នុងពេលតុលាការកម្ពុជាសវនាការលើសំណុំរឿងរបស់អ្នកនាង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក