ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរចាក់វ៉ាក់សាំងរួចចូលប្រទេសមិនធ្វើចត្តាឡីស័កចាប់ពីខែកុម្ភៈ

បាងកក៖ ក្រសួងសុខាភិបាលថៃបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃនឹងបន្តកម្មវិធី "Test & Go" ចូលថៃដោយមិនធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានវ៉ាក់សាំងរួចចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។

កម្មវិធី "Test & Go" នេះត្រូវបាន ផ្អាកកាលពីមួយខែមុន បន្ទាប់ពីអនុវត្តបាន ត្រឹមតែប្រាំពីរសប្តាហ៍ប៉ុណ្ណោះដោយសារតែការរីករាលដាលជាសកលយ៉ាងឆាប់រហ័សមេរោគបំលែងថ្មីអូមីក្រុង និងភាពមិនច្បាស់លាស់អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងមេរោគនេះ។

អាជ្ញាធរក៏បានបន្ថែមម៉ោងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យបម្រើគ្រឿងស្រវឹងដល់ម៉ោង១១យប់ផងដែរ។ ទោះយ៉ាងណាក៏ដោយ បារ និងក្លឹបរាត្រីនឹងនៅតែបិទដដែល។

ការផ្លាស់ប្តូរនេះមានគោលបំណងស្តារឡើងវិញនូវវិស័យទេសចរណ៍ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាតកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងមេរោគចំនួន ២,៣លាននាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបជិត ២២,០០០ នាក់។ គិតមកដល់ពេលនេះ ប្រជាជនថៃប្រហែល២/៣បានចាក់វ៉ាក់សាំងរួចរាល់ ហើយ១៥ភាគរយបានទទួលដូសជំរុញ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក