ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីការបរទេសវៀតណាម ស្នើសុំប្រធានរដ្ឋសភាកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាវៀតណាម

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ួយ ថាញ់ ស៊ឺន បានស្នើសុំប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាកម្ពុជា-វៀតណាម តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជានៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ លោក ប៊ូយ ថាញ់ ស៊ឺន បានគោរពអញ្ជើញសម្ដេចពញាចក្រី ហេង សំរិន ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងពេលខាងមុខ ខណៈលោកបានស្នើសុំដល់សម្ដេចពញាចក្រី ហេង សំរិន ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ និងសុំការការគាំទ្ររបស់សម្ដេចប្រធានរដ្ឋសភាលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរនៅលើវេទិការអន្តរជាតិនានាដូចជា សភាអាស៊ាន អន្តរសភាអាស៊ាន សហភាពអន្តរសភា និងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកជាដើម។

លោកក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានអាស៊ាន និងអន្តរសភាអាស៊ាននៅឆ្នាំនេះដោយថាវៀតណាមគំាទ្រយ៉ាងខ្លាំងដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។

រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ប៊ូយ ថាញ់សឺន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាការធ្វើដំណើរទស្សនកិច្ចនេះស្របពេលនឹងខួបទី៥៥នៃនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលនឹងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក