ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី០៧នាក់ទៀតនៅខេត្តស្វាយរៀង

ស្វាយរៀង : នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសរកឃើញករណីវិជ្ជមានថ្មី០៧នាក់ទៀត នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ដូចមានរាយនាមខាងក្រោម បុរសឈ្មោះ នាង ភា អាយុ ៣៥ឆ្នាំ មានមុខរបរ កម្មករសំណង់នៅបុរី ប៉េង ហួត, បុរសឈ្មោះ រាជ ព្រីង អាយុ ៣៣ឆ្នាំ មានមុខរបរ បើករថយន្តឈ្នួល, ស្ត្រីឈ្មោះ យ៉ាយ ស៊ីណែត អាយុ ៣៣ឆ្នាំ មានមុខរបរ នៅផ្ទះ, កុមារី អាយុ៧ឆ្នាំ, ស្ត្រីឈ្មោះ នូ សុខា អាយុ ២២ឆ្នាំ មានមុខរបរ កម្មករឃ្លាំងលក់ក្រណាត់, បុរសឈ្មោះ នុត អឿន អាយុ៤១ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, បុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តស្វាយរៀង បន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៩៧​ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក