ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កូរ៉េខាងជើងថានឹងសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបឡើងវិញ

សេអ៊ូល៖ កូរ៉េខាងជើងបង្ហើបថាខ្លួននឹងបន្តការសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរជាថ្មីដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានធ្វើដាក់ខ្លួននោះ។

ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានយកការធ្វើតេស្តមីស៊ីលហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ព្រមទាំងមីស៊ីលដែលអាចបាញ់ចេញពីលើផ្លូវរថភ្លើង សរុបចំនួន ៤លើករួចមកហើយ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ទណ្ឌកម្មលើសកម្មភាពនេះ។

រាល់ការសាកល្បងបែបនេះនឹងធ្វើឱ្យភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងកាន់តែតានតឹងខ្លាំងឡើងក្នុងឆ្នាំថ្មីនេះ។

នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយមួយកាលពីថ្ងៃពុធ ដោយមានការចូលរួមដោយមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន មន្ត្រីកូរ៉េខាងជើងបាននិយាយថា ពួកគេនឹង ពិចារណាឡើងវិញនូវការបន្តសកម្មភាពទាំងអស់ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ននោះ។ ហើយការផ្អាកនេះគ៏សំដៅដល់ ការប្រកាសរបស់ លោកប្រធានគឹម កាលពីឆ្នាំ២០១៨ ថាលោកនឹងផ្អាកការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចអន្តរទ្វីបដោយស្ម័គ្រចិត្ត។

ប្រទេសកូរ៉េខាងជើងមិនបានធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលឆ្លងទ្វីបចាប់តាំងពីឆ្នាំ២០១៧មក ក្នុងអំឡុងពេលភាពតានតឹងរវាងលោកគឹម និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បន្ទាប់ពីការចរចាជាបន្តបន្ទាប់របស់ លោកKim និងTrump បានបរាជ័យក្នុងឆ្នាំ ២០១៩ កូរ៉េខាងជើងបានបន្តបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងធ្វើតេស្តមីស៊ីលផ្សេងៗជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក