លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទីក្រុងហុងកុងប្រកាសបិទសាលាអនុវិទ្យាល័យចាប់ពីសប្ដាហ៍ក្រោយដោយសារការកើនឡើងនៃកូវីដ-១៩

ហុងកុង៖ អាជ្ញាធរក្រុងហុងកុងនឹងផ្អាកការបង្រៀននៅសាលាផ្ទាល់សម្រាប់ថ្នាក់អនុវិទ្យាល័យចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករាសប្ដាហ៍ក្រោយ រហូតដល់ក្រោយចូលឆ្នាំចិន ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងសាលារៀនជាច្រើន។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពី អាជ្ញាធរបានផ្អាកថ្នាក់រៀននៅសាលាបឋមសិក្សា និងសាលាមត្តេយ្យនៅដើមខែនេះ ហើយបានដាក់វិធានការទប់ស្កាត់ដូចជា ការហាមឃាត់ការទទួលទានអាហារនៅភោជនីយដ្ឋានក្រោយម៉ោង៦ ល្ងាច និងបិទកន្លែងហាត់ប្រាណ រោងភាពយន្ត និងហាងកែសម្ផស្សជាដើម។

ប្រភពដដែលបានឲ្យដឹងថា សាលារៀននឹងបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំចិន។

ការិយាល័យអប់រំរបស់ទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មានករណីឆ្លងជាច្រើនដែលមិនស្គាល់ប្រភពដើម ថានណាជាភ្នាក់ងារចម្លង»។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះមានករណីឆ្លងជាច្រើនដោយសារតែមេរោគបំលែងថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍បន្ទាប់ពីការរកឃើញករណីក្នុងស្រុកដំបូងកាលពីខែធ្នូ។

ការិយាល័យអប់រំបាននិយាយថា ករណីនៅក្នុងសាលារៀនមានករណីឆ្លងគ្រូបង្រៀន និងសិស្សត្រូវធ្វើតេស្ត និងដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលហុងកុងក៏បានជំរុញការចាក់ថ្នាំបង្ការក្នុងទីក្រុងប្រហែល ៧០ភាគរយ ខណៈនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារអាយុពី៥ទៅ១១ឆ្នាំចាប់ពីថ្ងៃសុក្រចុងសប្ដាហ៍នេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក