ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បង់ក្លាដេសស្នើដល់កម្ពុជាឱ្យជួយដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់នៅក្នុងប្រទេសខ្លួន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសលោក អេ ខេ អាប់ឌុល ម៉ូមិន បានអំពាវនាវដល់កម្ពុជាប្រើប្រាស់ឋានៈជាប្រធានអាស៊ាន បង្កើនតួនាទីជួយរកដំណោះស្រាយប្រកបដោយនិរន្តភាពដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅប្រទេសបង់ក្លាដេសបានត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជាចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ ដល់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រីការបរទេសបង់ក្លាដេស បានលើកពីបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាខាញ ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងបានអំពាវនាវឱ្យកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយមានភាពរហ័ស សុវត្ថិភាព និងភាពថ្លៃថ្នូរ។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថាក្នុងឋានៈជាប្រធានអាស៊ានកម្ពុជាបន្តគាំទ្រការពង្រីកតួនាទីរបស់អាស៊ាន តាមរយៈអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសន្យានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការអាស៊ាន ដើម្បីធានាដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរដ្ឋរ៉ាខាញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ជនជាតិរ៉ូហ៊ីងយ៉ាបានទទួលរងនូវអំពើហិង្សា ការរើសអើង និងការធ្វើទុក្ខបុកម្នេញជាច្រើនទស្សវត្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការបណ្តេញចេញដ៏ធំបំផុតរបស់ពួកគេបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានអំពើហឹង្សាដ៏ធំមួយបានផ្ទុះឡើងនៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា ដោយបានបង្ខំមនុស្សជាង ៧០ម៉ឺននាក់ក្នុងនោះពាក់កណ្តាលជាកុមារ បានស្វែងរកការជ្រកកោននៅក្នុងប្រទេសបង់ក្លាដែស។

ក្នុងឆ្នាំ២០១៧ដដែល ប្រទេសបង់ក្លាដេសបានចុះហត្ថលេខាលើផែនការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនទ្វេភាគីជាមួយមីយ៉ាន់ម៉ា តែមានភាពបង្អែរបង្អង់ ដោយសារតែប្រទេសមីយ៉ាន់ម៉ាមានភាពស្ទាក់ស្ទើរ។ ការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួននេះទៀតសោតក៏ត្រូវបានបញ្ឈប់បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

បច្ចុប្បន្នមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងជិត ៨៩ម៉ឺននាក់កំពុងរស់នៅជំរុំជនភៀសខ្លួន Kutupalong និង Nayapara ក្នុងតំបន់ Cox's Bazar របស់ប្រទេសបង់ក្លាដែស ដែលបានក្លាយជាជំរំធំជាងគេ និងមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក