ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការ

ព្រះសីហនុ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីខេត្តព្រះសីហនុ។

ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះមានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ បើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាគន្លឹះសម្រេចបានភាពស៊ាំសង្គម លើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ធានាដល់សេវាកម្មនិងធុរកិច្ចដោយអនុលោកមតាមគោលការណ៍អាស៊ានស្ដីពីអនាម័យនិងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍ និងជំរុញភាពជឿជាក់និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ក្នុងតំបន់អាស៊ាន។

ជាមួយគ្នានឹងការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) ជាមួយពាក្យស្លាក់ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញក៏ត្រូវបានបង្កើតឡើងជាមួយគ្នាផងដែរ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩ ត្រូវបានអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ ចាត់ទុកជាការបញ្ជូនសារទៅកាន់ពិភពលោកពីការបើកទេសចរណ៍នៅអាស៊ានឡើងវិញ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីសារៈសំខាន់នៃការតភ្ជាប់អាស៊ានឡើងវិញដើម្បីជំរុញទំនាក់ទំនងប្រជាជន សេដ្ឋកិច្ច និងទេសចរណ៍ ដោយជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបើកច្រករបៀងទេសចរណ៍។

សម្ដេចតេជោ បញ្ជាក់ថាអាទិភាពអាស៊ានឆ្នាំ២០២២គឺការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក