លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ការឈប់របស់លោក លី ឌីនូរី មកពីភាពអសកម្មផ្ទាល់ខ្លួនរបស់គាត់

បាត់ដំបង៖ រដ្ឋបាលសាលាខេត្តបាត់ដំបងបានច្រានចោលនូវការចោទប្រកាន់របស់លោក លី ឌីនូរី ដែលថារដ្ឋបាលខេត្តធ្វើការដោយនិយមបក្ខពួក ទើបធ្វើឱ្យគាត់សម្រេចលាឈប់ពីការងារ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ការលាឈប់របស់លោក លី ឌីនូ គឺបណ្ដាលមកពីភាពអសកម្មរបស់បុគ្គលខ្លួនឯងមិនមែនកត្តាខាងក្រៅនោះទេ។

ក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា លោក លី ឌីនូរី បច្ចុប្បន្នជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បាត់ដំបង។

កន្លងមកលោក លី ឌីនូរី ធ្លាប់កាន់មុខតំណែងជាអភិបាលរងស្រុកថ្មគោល ប៉ុន្តែដោយសារតែភាពអសកម្មក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុងនៅរដ្ឋបាលស្រុកថ្មគោល ទើបលោក លី ឌីនូរី ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចពីអភិបាលរងស្រុកថ្មគោល ឲ្យមកបម្រើការងារជាមន្ត្រីនៅសាលាខេត្តបាត់ដំបងក្នុងអំឡុងខែមីនា ឆ្នាំ២០១៩។

សាលាខេត្តបញ្ជាក់ថា ក្រោយពីបានមកបម្រើការងារជាមន្ត្រីនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបានចំនួន០៤ខែ សាមីខ្លួនបានដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម ដើម្បីទៅបំពេញមុខងារ ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក និងបានដាក់ពាក្យ ស្នើសុំចូលបម្រើការងារនៅក្នុងអង្គភាពដើមវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានលើកឡើងថា៖ «ចាប់ពីថ្ងៃដែលរដ្ឋបាល ខេត្តបាត់ដំបងបានអនុញ្ញាតឲ្យចូលមកបម្រើការងារនៅអង្គភាពដើមវិញ លោក លី ឌីនូរី ពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់នោះទេ គឺសាមីខ្លួនមកបម្រើការងារមួយព្រឹកហើយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ ហើយការអវត្តមាននេះក៏មិនមានការជូនដំណឹងមកអង្គភាពសាមីឡើយ។ ក្នុងរយៈពេល០២សប្តាហ៍ ចុងក្រោយ សាមីខ្លួនបានអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នា ដោយគ្មានមូលហេតុ និងគ្មានការជូនដំណឹង មកអង្គភាពសាមី ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស្របតាមគោលការណ៍នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានធ្វើលិខិតអញ្ជើញលើកទី១ ដើម្បីឲ្យលោក លី ឌីនូរី ចូលមក បំពេញការងារនៅការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតដាច់ៗរយៈពេល ០២សបា្តហ៍កន្លងមក ដើម្បីទុកឱកាសឲ្យមន្ត្រីរូបនេះកែប្រែកំហុសខ្លួនឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញទីនេះ ពុំបានចូលមកបង្ហាញខ្លួននៅការិយាល័យគ្រប់គ្រងបុគ្គលិកតាមការអញ្ជើញនោះទេ»។

រដ្ឋបាលខេត្តបានលើកឡើងថា ការដាក់ពាក្យលាឈប់របស់លោក លី ឌីនូរី ទៀតសោតគឺបានរំលងលើរដ្ឋបាលខេត្តថែមទៀតដោយថា អនុលោមតាមគោលការណ៍វិមជ្ឈការនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបាត់ដំបងមាន សមត្ថកិច្ចក្នុងការចាត់ចែង និងគ្រប់គ្រងមន្ដ្រី បុគ្គលិករបស់ខ្លួន ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ ដូចជាការតែងតាំង ការដំឡើងឋានន្តរសក្តិ ការអនុវត្តទណ្ឌកម្មខាងវិន័យ ការអនុញ្ញាតច្បាប់ឈប់សម្រាក ការអនុញ្ញាតឲ្យមន្ត្រីលាឈប់ពីការងារ ការលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌ ការដាក់មន្ត្រីឲ្យចូលនិវត្តន៍។ល។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថាមិនមែនមានតែករណីលោក លី ឌីនូរី តែម្នាក់នោះទេ គឺរាល់មន្ត្រីដែលពុំមកបម្រើការងារ និងប្រព្រឹត្តកំហុសឆ្គាំឆ្គងវិជ្ជាជីវៈ គឺរដ្ឋបាលខេត្ត បានចាត់វិធានការ និងបានអនុវត្តតាមនីតិវិធីកំណត់ ហើយករណីដូចគ្នា ជាក់ស្ដែងក៏មានបុគ្គលិកចំនួន០៣រូបទៀត ដែលបានអវត្តមានគ្មានមូលហេតុ និងគ្មានច្បាប់អនុញ្ញាតក៏ត្រូវអនុវត្តន៍វិធានការច្បាប់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក