ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយប្រើកាំបិតនិងដុំថ្មគប់សម្លាប់

បន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ១០នាក់ បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពយកដុំថ្ម និងកាំបិតគប់ទៅលើជនរងគ្រោះចំនួន០៤នាក់ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថាកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មានអំពើហឹង្សាមួយកើតឡើង បង្កដោយក្រុមជនសង្ស័យប្រមាណជា១០នាក់ ម៉ូតូ០៦គ្រឿង បានធ្វើសកម្មភាពគប់និងចាក់ទៅលើជនរងគ្រោះ ចំនួន០៤នាក់ នៅចំណុចភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យជនរងគ្រោះម្នាក់ត្រូវកាំបិតចំពោះធ្លាយចេញពោះវៀន និងបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន។

ក្រោយហេតុការណ៍នេះសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយនៅពេលនេះចាប់បាន៥នាក់ហើយដែលរួមមានឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានបញ្ជាក់ថានៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបក្សពួកជនសង្ស័យទាំងនេះបន្តទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក