ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលគ្រោងនឹងធ្វើការកែលម្អផ្លូវជាតិចំនួន៣ខ្សែ ដើម្បីតភា្ជប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣

កែប៖ រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថាក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗនេះ។

ការលើកឡើងរបស់រដ្ឋមន្រ្ដីនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជា ផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះ ទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

លោកបានគូសបញ្ជាក់ថា គម្រោងសាងសង់កែលម្អ ផ្លូវជាតិទាំងនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេសនឹងនាំមកនូវការអភិវឌ្ឍនៅក្នុងខេត្តកែប តាមរយៈទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែបកាន់តែច្រើនថែមទៀត។

បើតាមរបាយការណ៍របស់អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ ការកសាង ស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ផ្លូវប្របមាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និង ចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកម្សាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹកនៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ ម៉ោងលើ២៤ ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក