ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គាំទ្រនិងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២២នេះ។

ការបង្ហាញជំហរគាំទ្រនេះ ធ្វើឡើងក្នុងឱកាសលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចូលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លោករដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-អឺរ៉ុប ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន ១៖ ការស្តារឡើងវិញ (Recovery), ២៖ ការកសាងភាពធន់ (Resiliency) និង៣៖ ការរួបរួមគ្នា (Togetherness) សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together) ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលអាចពិភាក្សាសម្រាប់កិច្ចប្រជុំអាស៊ានដូចជា ការបន្តរៀបចំ ASEAN Taxonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគូរខ្ពស់ទៅលើការកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ជាដើម។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក