វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

វៀតណាមរកឃើញករណីឆ្លងអូមីក្រុង ក្នុងសហគមន៍ដំបូង

ហូជីមិញ៖ នៅថ្ងៃអង្គារម្សិលមិញវៀតណាមបានរាយការណ៍ពីករណីដំបូងនៃមេរោគបំលែងខ្លួនថ្មីក្នុងសហគមន៍ Omicron ចំនួន ៣ករណី ដែលបានរកឃើញនៅទីក្រុងហូជីមិញ។

បើតាមមន្រ្តីក្នុងតំបន់បានឱ្យដឹងថា អ្នកជំងឺបានទៅព្យាបាលនៅគ្លីនិកឯកជនមួយ ដើម្បីព្យាបាល ដែលនាពេលនេះពួកគេមានអាការៈ ហៀរសំបោរ និងឈឺបំពង់ក។

បន្ទាប់ពីការធ្វើតេស្តរហ័សបង្ហាញថាពួកគេមានភាពវិជ្ជមាន Covid 19 បន្ទាប់មកគ្លីនិកក៏បានបញ្ជូនសំណាករបស់ពួកគេទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្តបញ្ជាក់ PCR ។

ក្រោយមកនៅរសៀលថ្ងៃអង្គារ វាបានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគមេរោគបំលែងខ្លួនថ្មី Omicron ។

អ្នកជំងឺទាំង៣នាក់នោះមានអាយុ៣៥ឆ្នាំ រស់នៅស្រុកប៊ិញចាញ់ អាយុ៣១ឆ្នាំ នៅស្រុក១១ និងអាយុ៤៨ឆ្នាំ នៅស្រុកកូវ។

បច្ចុប្បន្ននេះអាជ្ញាធរមូលដ្ឋានកំពុងតាមដាននិងរកអ្នកពាក់ព័ន្ធនឹងបុគ្គលទាំងបីនេះ។

គួរបញ្ជាក់ផងដែរថា កន្លងមកវៀតណាមបានរាយការណ៍ករណី Omicron ចំនួន ៧០ ករណីរួចមកហើយជាករណីនាំចូល។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏ធ្លាប់បានព្រមានពី ហានិភ័យនៃការរីករាលដាល Omicron នៅក្នុងប្រទេសវៀតណាដែលមានកម្រិតខ្ពស់ ដែលអាចនឹងប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក