ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្ដាយឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួកនិយម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនពីការសោកស្ដាយដែលឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក។

បន្ទាប់ពីមានព័ត៌មានផ្អើលពេញបណ្ដាញសង្គម ពាក់ព័ន្ធជាមួយការស្នើសុំលាឈប់ពីការងាររបស់មន្ត្រីសាលាខេត្តបាត់ដំបងម្នាក់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើការបង្ហាញទស្សនៈនៅលើបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែពណ៌២គត់ គឺខ្មៅនិងស។ តាមពិតពណ៌ដែលមានច្រើនបំផុត ក្នុងលោក គឺពណ៌ប្រផេះ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និងបក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ?»

គួរឲ្យដឹងថា លោក លី ឌីនូរី បានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីលាឈប់ពីការងារកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយលោកពុំពេញចិត្តនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា មិនមានការបង្កើតបក្សពួកក្នុងការបំពេញកិច្ចការនោះទេ។ លោកថាមួយរយៈចុងក្រោយនេះសាលាខេត្តបានពង្រឹងរបៀបរបបការងារ និងម៉ោងការងារដល់មន្ត្រីរាជការក៏ស្រាប់តែលោក លី ឌីនូរី បង្ហាញការមិនពេញចិត្តនិងបានដាក់ពាក្យឈប់តែម្ដង។

លោក មូល ធន ថា៖ «ដោយសាររយ:ពេលចុងក្រោយសាលាខេត្តបានរៀបចំរបៀបរបប និងពង្រឹងការងារ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានចេញលិខិតអញ្ជើញមន្ត្រីឈ្មោះ លី ឌីនូរី ដែលអវត្តមានមិនបានចូលមកបំពេញការងារជាច្រើនថ្ងៃ ដើម្បីមកបំភ្លឺពីមូលហេតុនិងចង់ដឹងពីគោលបំណងដែលមន្ត្រីរូបនេះមិនមកធ្វើការងារ ស្រាប់តែមន្ត្រីឈ្មោះ លី ឌីនូរី បានដាក់ពាក្យស្នើសុំលាឈប់ពីការងារតែម្ដង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក