ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS៖ ផ្អាកការជំនុំជំរះនៅតុលាការរាជធានីភ្នំពេញមួយរយៈ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ!

ភ្នំពេញ៖ យោងតាមលិខិតដែលគេហទំព័រ E-Arts ទទួលបាននៅថ្ងៃទី២០ ខែឧសភា ម្សិលមិញនេះ មានការជូនដំណឹងពីសំណាក់ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ម-១) ឬពន្ធនាគារព្រៃ-ស មកកាន់ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ស្តីពីការផ្អាកដឹកជញ្ជូនជនជាប់ឃុំមកជំនុំជំរះមួយរយៈ បន្ទាប់ពីរកឃើញមានករណីឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖ <នៅមណ្ឌលអប់រំកែប្រែទី១ មានជនជាប់ឃុំចំនូន ១៨នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នមណ្ឌលកំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩>។​ ជាងនេះទៅទៀត បើតាមប្រភពពី លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ក៏មាននូវករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ថា ករណីនេះក៏កំពុងតែរាតត្បាតនៅក្នុងប្រទេសថៃផងដែរ ពោលគឺគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ ថៃបានប្រកាសពីការរកឃើញអ្នកជាប់ឃុំចំនួន ១១,៧៦០នាក់ នៅក្នុងពន្ធនាគារចំនួន១៣ មានវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអប់រំកែប្រែរបស់ថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក