ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អគ្គលេខាធិការអាស៊ាន ថាវេទិកាទេសចរណ៍អាស៊ាននៅកម្ពុជាជាការបញ្ជូនសារពីការបើកទេសចរណ៍អាស៊ានឡើងវិញ

ភ្នំពេញ៖ អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានលើកឡើងថាការបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩ គឺជាការបញ្ជូនសារទៅកាន់ពិភពលោកពីការបើកទេសចរណ៍នៅអាស៊ានឡើងវិញ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មុនបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លោក លឹម ចុក ហ៊ុយ បានថ្លែងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលបើកវេទិកាទេសចរណ៍អាស៊ានកាលពីយប់ថ្ងៃទី១៨ ខែមករា ម្សិលមិញ ដែលបានថ្លែងពីសារៈសំខាន់នៃទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម ជាពិសេសគឺការតភ្ជាប់អាស៊ានឡើងវិញ។

លោកបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយកម្ពុជាជាការបង្ហាញដល់ពិភពលោកថាអាស៊ានបានបើកទេសចរណ៍របស់ខ្លួនឡើងវិញហើយ។ លោកបន្ថែមថា ការប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅថ្ងៃនេះនឹងប្រជុំអនុម័តលើឯកសារមួយចំនួនជាពិសេសលើការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រោយពីកូវីដ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនាព្រឹកនេះថា៖ «ការប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុនេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរក្នុងអាស៊ានឡើងវិញ ក៏ដូចជាសម្រាប់បញ្ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានត្រូវបានបើកឡើងវិញ»។

លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ទៀតថាលោកនឹងធ្វើការបន្តទៀតដើម្បីធ្វើយ៉ាងណាអាចឱ្យអាស៊ានអាចបើកដំណើរការច្រករបៀងទេសចរណ៍តាមអនុសាសន៍របស់សម្ដេចតេជោដែលបានថ្លែងកាលពីយប់មិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយដោយសង្ឃឹមថាកម្ពុជានឹងធ្វើការជាមួយគ្នាដៃគូរពាក់ព័ន្ធទាំងអស់ទាំងក្នុងសមាជិកអាស៊ាន និងដៃគូរដើម្បីជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញស្របពេលនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបើកវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីសារៈសំខាន់នៃការតភ្ជាប់អាស៊ានឡើងវិញដើម្បីជំរុញទំនាក់ទំនងប្រជាជន សេដ្ឋកិច្ច និងទេសចរណ៍ ដោយជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបើកច្រករបៀងទេសចរណ៍។ សម្ដេចតេជោ បញ្ជាក់ថាអាទិភាពអាស៊ានឆ្នាំ២០២២គឺការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ។

សម្ដេចបានជំរុញដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលនឹងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ធ្វើយ៉ាងណាស្វែងរកការឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក