BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣០ករណីថ្មី (ឆ្លងថ្មីសហគមន៍២៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៨៧៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៧,១៤៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,១៩០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១០៣ករណី (ជាប្រភេទអូមីក្រុង) ៕