ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាមេរិកព្រមានជាថ្មីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងកើតមានឡើង

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃអង្គារដោយព្រមានថា "ស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត" កំពុងកើតមានឡើងនៅតាមព្រំដែនអ៊ុយក្រែន ដោយអាមេរិកជឿជាក់ថា រុស្ស៊ីអាចចាប់ផ្តើមការឈ្លានពានអ៊ុយក្រែននៅពេលណាមួយ។

លោកស្រី Jen Psaki បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «យើងជឿថាឥឡូវនេះយើងកំពុងស្ថិតនៅដំណាក់កាលមួយដែលរុស្ស៊ីអាចចាប់ផ្តើមការវាយប្រហារលើអ៊ុយក្រែននៅពេលណាមួយ»។

ការវាយតម្លៃនេះធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ធ្វើដំណើរទៅអ៊ុយក្រែនក្នុងសប្តាហ៍នេះដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។ លោកស្រី បាននិយាយថា លោក Antony បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ ហើយអ្នកទាំងពីរគ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ជាកន្លែងដែលលោកនឹងជំរុញឱ្យប្រទេសរុស្ស៊ី "ចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹង"។

សហរដ្ឋអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នាក្នុងខែនេះ ដែលបានបរាជ័យក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពជាង ១០ម៉ឺននាក់នៅតាមព្រំដែនអ៊ុយក្រែន។ អាមេរិកបានព្រមានរុស្ស៊ីពី ផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន រួមទាំង ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។

លោកស្រី Jen បាននិយាយថា៖ «អ្វីដែលលេខាធិការ Antony នឹងធ្វើគឺបញ្ជាក់យ៉ាងច្បាស់ថាមានផ្លូវការទូតឆ្ពោះទៅមុខ»។

ជាមួយគ្នានេះផងដែរ អ៊ុយក្រែនទើបរងការវាយប្រហារតាមអ៉ីនធើណិតដ៏ធំមួយ កាលពីសប្តាហ៍មុនដែលបានបំផ្លាញគេហទំព័ររដ្ឋាភិបាលជាង ៧០។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនៅតែកំពុងធ្វើការដើម្បីកំណត់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

លោកបាននិយាយថា៖ «ប្រសិនបើវាបង្ហាញថារុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនជាមួយនឹងការវាយប្រហារតាមអ៊ីនធឺណិត ហើយប្រសិនបើវានៅតែបន្តក្នុងរយៈពេលខាងមុខ យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើងនឹងមានការឆ្លើយតបសមស្រប។ ប្រសិនបើរុស្ស៊ីចង់ដើរតាមផ្លូវដែលកំពុងតែក្តៅនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះផងដែរ» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក