ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យចំនួន៧

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៧រួមមាន៖

១,គន្ធាកាហ្វេនិងតែ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១ ​ផ្លូវលេខ២៩១ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅផឹកកាហ្វេនៅទីតាំងខាងលើនេះ។


២,កន្លែងលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩២ Eoz ផ្លូវលេខ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ​ខណ្ឌ៧មករា​ (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាអ្នកលក់ទៅទីតាំងខាងលើនេះហើយគ្រួសារអ្នកលក់សរុបចំនួន៤នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។


៣,កន្លែងលក់អាហារ នៅលើផ្លូវលេខ១០៨ ស្ថិតនៅជាប់ខាងកើតអគារកាណាឌីយ៉ានិងអគារការិយាល័យ RainTree​ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទិញអាហារថ្ងៃត្រង់នៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ១០៨ នេះជារៀងរាល់ថ្ងៃ។


៤,កន្លែងវេរលុយ "រក្សា សិលា" ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥B ​ផ្លូវលេខ ៧០៥ សង្កាត់បឹងទំពុន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាម្ចាស់ទីតាំងខាងលើនេះ។


៥,មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca ទីតាងខាងលើនេះ។


៦,សាលា S.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះហើយអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន២នាក់។


៧,មន្ទីរសំរាកព្យាបាលនិងសម្ភព សុភ វិជ័យ ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ៤៣៤ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានប្រាប់ថាបានជូនប្រពន្ធទៅសម្រាកនិងសម្រាលកូនចំនួន៣ថ្ងៃនៅទីតាំងខាងលើនេះ។


អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៧នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក