ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចក្រភពអង់គ្លេសផ្តល់អាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែនខណៈដែលកាណាដាបញ្ជូនកងកម្លាំងពិសេស

អន្តរជាតិ៖ ចក្រភពអង់គ្លេសបានចាប់ផ្តើមផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធប្រឆាំងរថក្រោះ ហើយកាណាដាត្រូវបានគេរាយការណ៍ថាបានបញ្ជូនកងកម្លាំងពិសេសតូចមួយទៅកាន់ទីក្រុងគៀវ ចំពេលមានការព្រួយបារម្ភអំពីការឈ្លានពានដែលអាចធ្វើទៅបានដោយរុស្ស៊ី។

ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោល ការអះអាងរបស់សហរដ្ឋអាមេរិកដោយកំហឹងកាលពីសប្តាហ៍មុនថាទីក្រុងម៉ូស្គូកំពុងរៀបចំផែនការដើម្បីឈ្លានពានអ៊ុយក្រែន។ ស្របពេលដែលមានដំណឹងថា ទីក្រុងមូស្គូ ដែលបានដាក់ពង្រាយទាហាន ១០ម៉ឺននាក់នៅជិតព្រំដែនរបស់ អ៊ុយក្រែននោះ ទីក្រុងម៉ូស្គូអាចនឹងចាត់វិធានការយោធាដែលមិនជាក់លាក់ លុះត្រាតែលោកខាងលិចយល់ព្រមលើបញ្ជីនៃការទាមទារ រួមទាំងការហាមឃាត់ទីក្រុង គៀវ មិនឱ្យចូលរួមជាមួយអង្គការណាតូ។

ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានច្រានចោលនូវការទាមទាររបស់ទីក្រុងមូស្គូ និងការចរចាររុស្ស៊ី-អាមេរិកក្នុងទីក្រុងហ្សឺណែវ និងកិច្ចប្រជុំពាក់ព័ន្ធណាតូ-រុស្ស៊ីនៅទីក្រុងប្រ៊ុចសែល បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានដំណោះស្រាយ ។ ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានស្នើសុំឱ្យប្រទេសលោកខាងលិចជួយការពារខ្លួន។

ថ្លែងនៅក្នុងសភាអង់គ្លេសកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ Ben Wallace បាននិយាយថា៖ «ចក្រភពអង់គ្លេសបានទទួលយកការសម្រេចចិត្តដើម្បីផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារអាវុធធុនស្រាល»។

លោកបាននិយាយថា សព្វាវុធដំបូងត្រូវបានប្រគល់ជូនកាលពីថ្ងៃចន្ទ ហើយក្រុមការងារអង់គ្លេសមួយចំនួនតូចនឹងផ្តល់ការហ្វឹកហ្វឺនក្នុងរយៈពេលខ្លី ដោយលោកមិនបានបញ្ជាក់ពីចំនួន និងប្រភេទអាវុធដែលត្រូវបានបញ្ជូននោះទេ។ ប៉ុន្តែលោកបានបន្ថែមថា វាមិនមែនជាអាវុធយុទ្ធសាស្ត្រទេហើយក៏គ្មានការគំរាមកំហែងដល់រុស្ស៊ីដែរ។

នៅទីក្រុងគៀវ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានស្វាគមន៍ការគាំទ្ររបស់ចក្រភពអង់គ្លេស ដោយនិយាយនៅក្នុងការបង្ហោះ Twitter ថា ប្រទេសរបស់លោក ដោយបាន កោតសរសើរ ចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស់ក្នុងការផ្តល់ប្រព័ន្ធអាវុធធុនស្រាល ប្រឆាំងគ្រឿងសឹក និងប្រព័ន្ធការពារ។

មន្ត្រីអ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចបើកការវាយប្រហារលើប្រទេសរបស់ពួកគេពីទិសដៅផ្សេងៗ រួមទាំងពីទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្សី ខណៈកងទ័ពរុស្ស៊ី និងបេឡារុស្សគ្រោងនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅខែក្រោយ រួមទាំងនៅជិតព្រំដែនប្រទេសបេឡារុស្សជាមួយអ៊ុយក្រែនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក