ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំងក្នុងតំបន់អាស៊ាន

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានជំរុញអាស៊ានសិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ដូស និងគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលខ្លីអាស៊ានត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈអាស៊ានដើម្បីអាស៊ាន ហើយសម្តេចបានគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ដូស នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ានគិតគូរពិចារណា ក្នុងការសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់»។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានបើកអនុញ្ញាតឲ្យទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនតាំងពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ បច្ចុប្បន្ននេះអ្នកដែលបានចាក់វ៉ាក់សាំងរួចមកពីក្រៅប្រទេសតម្រូវឲ្យមានលិខិតបញ្ជាក់ថា តេស្តអវិជ្ជមានត្រឹមត្រូវរួច តេស្តម្តងទៀតលើទឹកដីកម្ពុជាពេលចេញលទ្ធផលអវិជ្ជមានគឺអនុញ្ញាតឱ្យធ្វើដំណើរដោយសេរីក្នុងប្រទេសកម្ពុជាតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក