ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ អាទិភាពអាស៊ានឆ្នាំ២០២២នេះគឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ

ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលបច្ចុប្បន្នការចាក់វ៉ាក់សាំងគឺជាការចាំបាច់បំផុតក្នុងការជំរុញទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលប្រទេសនានាកំពុងតែឈានទៅលើការទទួលស្គាល់គ្នាទៅវិញទៅមកលើករណីនេះ ដើម្បីធ្វើឱ្យមានទំនាក់ទំនងសង្គមសេដ្ឋកិច្ចឡើងវិញ។

ថ្លែងក្នុងពិធីបើកវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីសារៈសំខាន់នៃការតភ្ជាប់អាស៊ានឡើងវិញដើម្បីជំរុញទំនាក់ទំនងប្រជាជន សេដ្ឋកិច្ច និងទេសចរណ៍ ដោយជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបើកច្រករបៀងទេសចរណ៍។

សម្ដេចបន្ថែមថា៖ «ខ្ញុំចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញនិងរៀបចំច្រករបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ានដែលបញ្ហានេះត្រូវបានលើកជាគំនិតផ្ដួចផ្ដើម៧ដោយប្រទេសឥណ្ឌូនេស៊ី។ ហើយខ្ញុំសង្ឃឹមថារដ្ឋមន្ត្រីទេសចរណ៍អាស៊ានរបស់យើងនិងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខណ្ឌអាស៊ានរបស់យើងហើយក៏នៅក្នុងក្របខណ្ឌនៃដៃគូរបស់អាស៊ានផងដែរ» ។

សម្ដេចតេជោថ្លែងថា ការងាររបស់អាស៊ានសម្រាប់ឆ្នាំ២០២២មានច្រើនមិនមែនមានតែបញ្ហាប្រទេសមីយ៉ាន់ម៉ានោះទេ ហើយក៏មិនត្រូវឱ្យមីយ៉ាន់ម៉ាយកអាស៊ានជាចំណាប់ខ្មាំងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក