ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងប្រៃសណីយ៍ដាក់លក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ម៉ូលនូពីរ៉ាវា ជូនដល់ប្រជាពលរដ្ឋនៅតាមសាខាប្រៃសណីយ៍គ្រប់រាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងពីការដាក់លក់ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅតាមសាខាប្រៃសណីយ៍កម្ពុជានៅតាមគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ដើម្បីផ្ដល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្ដាខេត្ត ក្រុមការងារក្រសួងប្រៃសណីយ៍បានបន្ថែមការចែកចាយឱសថ ម៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូសស្មើនឹង១កំប៉ុង មាន៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនដោយបុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ដល់១០ដូស ក្នុង១ដង។

សម្រាប់មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក៏មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូសក្នុង១ដង ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម ហើយអាចលក់បន្តមិនលើសពី ៦៥ដុល្លារអាម៉េរិកក្នុង១ដូស។

ក្នុងករណីដែលសាធារណៈជនមានចម្ងល់ទាក់ទងទៅនឹងទីតាំង និងការបញ្ជារទិញ ក៏អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ការផ្ដល់មតិត្រលប់អំពីការផ្ដល់សេវាតាមទូរស័ព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក