ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កឹម សុខា នឹងចូលរួមសវនាការនាព្រឹកស្អែកក្រោយអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ មេធាវីការពារក្តីឱ្យលោក កឹម សុខា ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកនឹងទៅចូលរួមសវនាការនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលជំនុំជម្រះលើសំណុំរឿងឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន EAC ថា លោក កឹម សុខា នឹងទៅចូលរួមសវនាការនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ តាមការគ្រោងទុក ក្រោយសវនាការកន្លងមកត្រូវបានលើកពេលជាច្រើនដងរួចមកហើយ ព្រោះមានការរីករាលដាលជំងឺកូវីដ-១៩។

សមាសភាពមន្ត្រីសំខាន់ៗចូលរួមក្នុងសវនាការថ្ងៃស្អែក រួមមានលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ឯលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការអមសវនាការ និងលោក ជ័យ វាសនា ជាក្រឡាបញ្ជី។

ដូចគ្រាកន្លងមកដែរ អ្នកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលការពារក្ដីលោក កឹម សុខា នៅតែបង្ហាញពីក្តីរំពឹង ចង់ឃើញតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តីរបស់ខ្លួន។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ បន្ទាប់មកនាអំឡុងឆ្នាំ២០១៩ តុលាការក៏បានសម្រេចអនុញ្ញាតឲ្យលោកអាចធ្វើដំណើរក្នុងប្រទេសបាន ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក