វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឡើងវិញ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតឈានចូលមកដល់នៅពេលឆាប់ៗនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារការឆ្លងរីករាតត្បាតជំងឺកូវីដ-១៩។

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តគ្រោងនឹងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីអបអរនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក៏ដូចជាឆ្លៀតយកឱកាសនេះដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី (ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ) ទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ ក្រោមការដឹកនាំដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដោយលើកនូវបញ្ហាសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សាដោះស្រាយ។ លោកក៏បានបង្ហើបឲ្យដឹងនៅក្នុងនោះផងដែរថា ជាមួយនឹងការបើកទំព័រថ្មីនៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសាសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩ នោះគឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។

លោកអភិបាលខេត្តសង្ឃឹមថា នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក