ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញដល់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះបានអញ្ចើញដល់ក្រុងព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅថ្ងៃនេះ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ ក្រោយប្រឈមនឹងបញ្ហាព្រោះការរីករាលដាលជំងឺកូវីដ១៩ អស់ពេលជាង ២ឆ្នាំមកនេះ។ បន្ថែមលើនេះព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ានផងដែរ។

ក្នុងកម្មវិធីនេះផងដែរថា រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ក៏បានបញ្ជាក់អំពីការចូលរួមដោយផ្ទាល់មានចំនួនសរុប ១២៣រូប ដែរ។ ឯកម្មវិធីតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន ៤០ ក្រុមហ៊ុន និងអ្នកសារព័ត៌មានចូលរួមសរុបចំនួន ២០ស្ថាប័ន ដោយភ្ញៀវចូលរួមកម្មវិធីសរុបមានចំនួន ៣២២នាក់ មកពីប្រទេសបណ្តាចំនួន ២៧។

សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេស ចរណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក