ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : សម្តេចតេជោ ហ៊ុន សែន ភរិយាខ្ញុំមិនដែលមានឈ្មោះធី...នោះឡើយ

ភ្នំពេញ :"ភរិយាខ្ញុំមិនដែលមានឈ្មោះធីដូចការរៀបរាប់របស់ប្អូនស្រីនោះឡើយ។ ការភ័នច្រឡំបែបនេះមានច្រើនរួចមកហើយ សង្ឃឹមថាការបំភ្លឺរបស់ខ្ញុំលើកនេះនឹងអាចបំបាត់ការភន័ច្រឡំលើរឿងមួយនេះ"។ នេះគឺជាការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។   

ការបកស្រាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឡើងក្រោយមានការបង្ហោះនូវកិច្ចសម្ភាសន៍មួយរបស់បណ្តាញព័ត៌មានក្នុងស្រុកជាមួយលោកស្រី ជួង មី អាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានអះអាងថាធ្លាប់បានស្គាល់និងរស់នៅជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានឈ្មោះក្រៅ "ហៅធី" កាលពីជំនាន់ប៉ុល ពត ធ្លាប់រស់នៅភូមិ៧០ ហើយថាមានអនុស្សាវរីយ៍កម្សត់ហូបបបរដើមចេកជាមួយជាដើម។

សម្តេចតេជោនាយក ហ៊ុន សែន បានធ្វើការបញ្ជាក់ថា "ខ្ញុំ ហ៊ុន សែន និងភរិយាសូមបំភ្លឺជូនប្អូនស្រីក៏ដូចអ្នកយកព័ត៌មានឱយបានជ្រាបថា ការដែលប្អូនស្រីលើកឡើងអាចជាការច្រឡំមនុស្ស"។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា "ដូចដែលមនុស្សភាគច្រើនបានដឹងហើយថាខ្ញុំនិងភរិយាក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៧ សម្រាប់ខ្ញុំហ៊ុន សែននិងសម្រាប់ភរិយាខ្ញុំប៊ុន រ៉ានី១៩៧៥ដល់១៩៧៩ពួកយើងរស់នៅក្រោមរបបប៉ុល ពតនៅស្រុកក្រូចឆ្មារត្បូងឃ្មុំមេមត់មិនដែលបានស្គាល់ខេត្តកំពង់ស្ពឺហើយកាន់តែមិនស្គាល់ភូមិ៧០នោះទៅទៀត"

សារក្នុងប្រព័ន្ធតេលេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១

លោកស្រី ជួង មី ដែលអះអាងថាធ្លាប់ស្គាល់និងរស់នៅជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានឈ្មោះក្រៅហៅ "ធី"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក