ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីនឹងចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ ក្រោយប្រឈមនឹងបញ្ហាព្រោះការរីករាលដាលជំងឺកូវីដ-១៩ អស់ពេលជាង២ឆ្នាំមកនេះ។ បន្ថែមលើនេះព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ានផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ការងាររៀបចំព្រឹតិ្តការណ៍ទាំងមូលបានសម្រេចរួចរាល់១០០% តាមការគ្រោងទុកហើយ។ បន្ថែមលើនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក៏បានបញ្ជាក់អំពីការចូលរួមដោយផ្ទាល់មានចំនួនសរុប ១២៣រូប ដែរ។ ឯកម្មវិធីតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន ៤០ក្រុមហ៊ុន និងអ្នកសារព័ត៌មានចូលរួមសរុបចំនួន ២០ស្ថាប័ន ដោយភ្ញៀវចូលរួមកម្មវិធីសរុបមានចំនួន ៣២២នាក់ មកពីប្រទេសបណ្តាចំនួន ២៧។

រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបិទការធ្វើចរាចរឆ្លងវិថីតេជោបណ្តោះអាសន្ន ចាប់ពីចំណុចត្រីកោណប្រសព្វ ព្រះស្កន្ទ្រទ្រង់ក្ងោក (ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីថ្ងៃទី១៦ រហូតថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដើម្បីរៀបចំវទិកាទេសចរណ៍អាស៊ានលើកទី៤០។ នេះបើផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិមួយនេះក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនហ្គោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា កម្មវិធីនេះជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងអាស៊ានក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញផងដែរ។

សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេស ចរណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក