ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UPF កម្ពុជាប្រាប់ដល់អ្នកនយោបាយមួយរូបឱ្យរក្សាភាពថ្លៃថ្នូរនិងតម្លៃរបស់ខ្លួន

ភ្នំពេញ៖ អង្គការសហព័ន្ធសន្ដិភាពសកលកម្ពុជា បានប្រាប់ដល់អ្នកនយោបាយ ឬអ្នកទី៣ទាំងឡាយ ឱ្យរក្សាភាពថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និងមិនបំភ្លៃការពិតទាំងឡាយប្រាស់ចាក់ពីភាពពិតប្រាកដរបស់សហព័ន្ធសន្ដិភាពសកល ជាពិសេសសូមរក្សាតម្លៃសិទ្ធិបុព្វបុរសដែលមិនត្រូវប្រមាថ។

ការចេញមកបញ្ជាក់របស់ UPF កម្ពុជា នាពេលនេះគឺបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៤ ខែមករា បានសរសេរលើហ្វេសបុករបស់ខ្លួនវាយប្រហារលើសហព័ន្ធសន្ដិភាពសកល (Universal Peace Federation) ដោយថាស្ថាបនិកនៃស្ថាប័នសកលនេះលោក Sun Myung Moon ជាមនុស្សមិនគ្រប់ទឹកដែលជាអ្នកធ្លាប់តាំងខ្លួនជាព្រះ និងបោកប្រាស់គេ ហើយធ្លាប់ជាប់ពន្ធនាគារផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៦ ខែមករា អង្គការសហព័ន្ធសន្ដិភាពសកល-កម្ពុជា បានថ្លែងដោយមិនចំឈ្មោះតែហាក់បានឆ្លើយទៅកាន់ សម រង្ស៊ី ដោយចាត់ទុកថាការលើកឡើងនេះជាការបំផ្លើស អសីលធម៌ និងមិនចេះថែរក្សាតម្លៃរបស់ខ្លួន។

ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «សហព័ន្ធសន្ដិភាពសកល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកបណ្ឌិត Sun Myung Moon និងលោកស្រីបណ្ឌិត ហាន ថា ហាន់ មូន។ លោកបណ្ឌិត Sun Myung Moon បានទទួលមរណៈភាពកាលពីឆ្នាំ២០១២។ សហព័ន្ធសន្ដិភាពសកល បច្ចុប្បន្នដឹកនាំដោយបណ្ឌិត Thomas G. Wash ជនជាតិអាមេរិក ដែលមានស្នាក់ការកណ្ដាលនៅទីក្រុង Washinton សហរដ្ឋអាមេរិក។ សហព័ន្ធសន្ដិភាពសកល មានឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង១២០ប្រទេស រួមទាំងនៅកម្ពុជាផងដែរ» ។

សហព័ន្ធសន្ដិភាពសកល បានបញ្ជាក់ថាការងាររបស់ខ្លួនគឺធ្វើការជាមួយថ្នាក់ដឹកនាំទូទាំងពិភពលោក ដែលមានឆន្ទៈបង្កើតសន្ដិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ សហព័ន្ធនេះមិនមែនជា គណបក្សនយោបាយ ឬពាក់ព័ន្ធនឹងនយោបាយនោះទេ តែផ្ដល់តម្លៃលើតួនាទីអ្នកដឹកនាំនយោបាយដែលបានដើរតួក្នុងពិភពដ៏ស្មុគស្មាញនៃអភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិ។

ប្រធានអតីតបក្សសង្គ្រោះជាតិ សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសក្នុងបណ្ដឹងរាប់មិនអស់ កំពុងត្រូវបានគេចោទសួរពីតម្លាភាពនៃលុយមូលនិធិទូរទស្សន៍សង្គ្រោះជាតិ លុយលក់នាឡិកា និងបញ្ហាលុយកាក់ជាច្រើនទៀតកំពុងដើរតួរជាជនស្អាតស្អំចោទគេចោទឯងតាមតែចិត្តរបស់ខ្លួន។

នាយខុទ្ធកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានលើកឡើងកាលពីចុងឆ្នាំមុនថាលោក សម រង្ស៊ី កំពុងជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយមូលនិធិទូរស្សន៍ព្រះអាទិត្យជិត១លានដុល្លារ លុយមាតុភូមិនិវត្តន៍៩ វិច្ឆិកា ឆ្នាំ២០១៩ លុយគម្រោងមាតុភូមិនិវត្តន៍លើកទី២ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជាង៥០ម៉ឺនដុល្លារ លុយលក់ប័ណ្ណនាឡិកាដៃជាង២០ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្គ្រោះជាតិរាប់សែនដុល្លារផ្សេងទៀត។

លោក មុត ចន្ថា បានសរសេរថា៖ «កុំតាំងខ្លួនជាមនុស្សស្អាតស្អំប្រើម្រាមដៃចង្អុលចោទដាក់គេថាជនពុករលួយ តាមពិតខ្លួនឯងនិងគូកនកំពុងជាប់បទសង្ស័យយ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិត និងពុករលួយដោយកេងប្រវ័ញ្ជលួចលុយរាប់លានដុល្លារ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក