ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសវនាការជាសាធារណៈមួយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីជំនុំជម្រះលើបណ្ដឹងមួយដែលប្ដឹងដោយឈ្មោះ ដួង វិចិត្រ លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញញ រាជធានីភ្នំពេញ។
ការជំនុំជម្រះនេះធ្វើឡើងដោយមានប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ដោយផ្ទាល់នៅវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤ រូប។
គ.ជ.ប អញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខានផងដែរ៕