រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនរហូតដល់ចំនួន ៦៦៧,៧៥៦នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៦៦៧,៧៥៦នាក់, អ្នកស្លាប់កើនឡើងចំនួន ១២,៦៩៨នាក់, ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៧៦០,៩០៤នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។

ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៦៥,៦៦២,៣៨១នាក់បានឆ្លងវិរ៉ុសកូវីដ-១៩, អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៤៣៤,០២៧នាក់, អ្នកជាសះស្បើយពីវីរុសកូវីដ-១៩សរុបចំនួន ១៤៤,៧៣៩,៦០១នាក់, អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២០,៩២២,៧៨០៨នាក់។

នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។

សូមចុចលីងនេះ https://www.worldometers.info/coronavirus/


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក